គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

Saforelle ក្នុងទិវាអ្នកស្ម័គ្រចិត្តបារាំងនៅកម្ពុជា

កាលបរិច្ឆេទ: ០៩ តុលា ២០២៦ / សុខភាព / Author : ATH Sokren

ម៉ាកផលិតផលទឹក​អនាម័យស្ត្រី Saforelle បានចូលរួមក្នុងទិវា​អ្នក​ស្ម័គ្រចិត្តបារាំងនៅកម្ពុជា ដែលបានរៀបចំនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបារាំងនៃកម្ពុជា។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំយុវជនកម្ពុជាជាង២០០នាក់ មកពីសាកលវិទ្យាល័យផ្សេងៗនៅភ្នំពេញ។

យោងតាមការផ្សព្វផ្សាយនៅលើទំព័រ Facebook របស់ France Volontaires Cambodge ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយមានវត្តមានរបស់ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា និងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនក៏បានតាំងផ្សព្វផ្សាយ​ផលិត​ផលរបស់​ខ្លួន​ផង​ដែរ​។

កញ្ញា​ ខឹម ហ៊ុយមៀន ទទួលបន្ទុកផលិតផលនៃ​នាយកដ្ឋាន Marketing របស់ PPM និងជាអ្នកទទួលបន្ទុកតូប Saforelle បានឱ្យដឹងថា ម៉ាកនេះត្រូវបានអ្នកចូលរួមភាគច្រើនស្គាល់យ៉ាងច្បាស់រួចហើយ។

ដោយ​ឡែក​ម្ចាស់​កម្មវិធី​ France Volontaires Cambodge បានថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្ត និស្សិត គ្រួសារ និងភ្ញៀវទាំងអស់ ទាំងខ្មែរ និងបារាំង ដែលបានរួមចំណែកធ្វើឱ្យថ្ងៃនេះក្លាយជាឱកាសរស់រវើកជុំវិញការស្ម័គ្រចិត្ត៕